khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៃស្រុកបាធាយ
     
    ចែករំលែក ៖

     

    នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកបាធាយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ និងជាប្រធានក្រុមការងារចុះជួយឃុំជើងព្រៃ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានស្រុក ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ឯកឧត្តម លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ប្រធានសមាគមក្រុមប្រឹក្សាស្រុក ឃុំ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំ និងប្រធានមណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ នៃស្រុកបាធាយ ខេត្តកំពង់ចាម សរុបចំនួន៤៨៥នាក់។

    ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានក្រើនរំឭកដល់អ្នកចូលរួម និងអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានស្រុកបាធាយ បន្តលើកកម្ពស់ស្មារតីរួមរស់ជាមួយគ្នាក្នុងនាមជាជាតិខ្មែរតែមួយ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពដែនដី និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail